ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ឈី រ៉ា អភិបាលខេត្តកោះកុង និងប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុង ប្រមាណជាង២០០នាក់ បានបង្ហាញក្ដីសប្បាយរីករាយ នៅក្រោយពេលដែលទទួលបានការពិនិត្យ និងព្យាបាលសុខភាព ដោយក្រុមគ្រូពេទ្យបុរាណចិន ជំនាញពីប្រទេសចិន ចុះមកពិនិត្យ ព្យាបាលដោយផ្ទាល់ នៅទំនប់វារីអគ្គិសនីតាតៃ នៅស្ថិតក្នុងឃុំតាតៃ ស្រុកកោះកុង។

លោកស្រី ឈី រ៉ា អភិបាលខេត្តកោះកុង បានបង្ហាញការសាទរ និងគាំទ្រ ចំពោះការពិនិត្យសុខភាព ដែលមានការសម្របសម្រួលផ្ទាល់ពីលោក Zhao Wensheng អគ្គនាយករងប្រតិបត្តិនៃក្រុមហ៊ុន Cambodian Tatay Hydropower Limited នេះ ដោយលោកស្រី បានមើលឃើញថា ក្រុមហ៊ុនមិនត្រឹមតែគិតគូរដល់សុខភាពរបស់បុគ្គលិកខ្លួនផ្ទាល់ទេ តែថែមទាំងបានជួយចែករំលែកការកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ថែមទៀត។
ក្នុងនាមអាណាព្យាបាលនៅក្នុងខេត្តកោះកុង លោកស្រី ឈី រ៉ា ចង់ឃើញសកម្មមភាពបែបនេះបន្ថែមទៀតនៅខេត្តកោះកុង ហើយលោកស្រី រីករាយសម្រាប់អ្នកវិនិយោគ ដែលគិតគូរពីបរិស្ថាន សុខមាលភាពការងារ និងសហគមន៍ដូចក្រុមហ៊ុន Cambodian Tatay Hydropower Limited កាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា និយាយជារួម និងខេត្តកោះកុង និយាយដោយឡែក។

នៅក្នុងការពិនិត្យសុខភាពនេះ ប្រជាពលរដ្ឋ២រូប បានបង្ហាញក្ដីសប្បាយរីករាយ និងអារម្មណ៍ធូរស្រាល ក្រោយទទួលបានការព្យាបាលពីគ្រូពេទ្យជំនាញថ្នាំបុរាណរបស់ចិន នៅក្នុងនោះមានលោកស្រី គួយ សារ៉េត និងលោកស្រី ទូច យន់ បានអះអាងថា ស្ថានភាពឈឺចាប់រាងកាយ បានធូរស្រាលជាងមុន ក្រោយទទួលការចាក់ម្ជុលវិទ្យាសាស្រ្តក្រុមគ្រូពេទ្យជំនាញចិនហើយ។
តំណាងប្រជាពលរដ្ឋទាំង២រូប ក្នុងចំណោមប្រជាពលរដ្ឋជាង២០០នាក់នេះ បានសូមថ្លឡែងអំណរគុណដល់ក្រុមហ៊ុន Cambodian Tatay Hydropower Limited ដែលបាននាំក្រុមគ្រូពេទ្យជំនាញ មកពិនិត្យសុខភាពជូនដល់ប្រជាពលរដ្ឋ និងបានផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានប្រែក្លាយមុខមាត់ និងជីវភាពល្អប្រសើរជាងគ្រាមិនទាន់មានក្រុមហ៊ុន ចូលមកវិនិយោគនៅក្នុងតំបន់នេះ៕



ប្រភពរូបភាព៖ FRESH NEWS

东盟头条APP移动端
APP下载
移动wap端浏览
评论0文明上网理性发言,请遵守《新闻评论服务协议》