0
0
收藏
分享

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ស្វាគមន៍ចំពោះការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន

浏览量:11247
字号:
-
18
+

នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥៖ ឯកឧត្តមវ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកដោយចាត់ទុកថា ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦ នឹងធ្វើឱ្យ "ឆ្នាំទេសចរណ៍ចិន-កម្ពុជា" កាន់តែមានផ្លែផ្កា និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងចិន និងកម្ពុជាកាន់តែស៊ីជម្រៅថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២ ខែធ្នូឆ្នាំ២០២៥បានសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយមិនតម្រូវឱ្យមានពាក្យស្នើសុំ និងមិនមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។



ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្មើនិងចរចាជាមួយភាគីរដ្ឋាភិបាលចិនឱ្យបន្ធូរបន្ថយនិងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរទៅប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្ដងនាពេលអនាគត។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល១០ខែឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរចិនប្រហែល១លាននាក់ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ៤,៨ លាននាក់ ៕

ប្រភពរូបភាព៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា

编辑:阿豪

评论0文明上网理性发言,请遵守《新闻评论服务协议》

avatar
加载评论中...